ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ផងដែរ អំពីផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទសវត្សរ៍ រវាងចិន និងអាស៊ាន។
ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់ថា ចំពោះកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផល នៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់ ។
ជាងនេះទៅទៀត សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ច នៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI) ផងដែរ៕

