ភ្នំពេញ៖ លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានរំលឹកក៏ដូចជាការកោតសរសើរថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលកន្លងមកតែងតែនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍ នៅក្នុងក្របខណ្ឌអាស៊ាន ។
ការលើកឡើងរបស់ប្រធានាធិបតី ហ្វីលីពីន បែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។
ដោយក្នុងជំនួបនោះ លោក ហ្វឺឌីណាន់ ម៉ាកូស បានផ្តាំផ្ញើនូវការអរគុណ ជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍ នៅក្នុងក្របខណ្ឌអាស៊ាន នាពេលដែលសម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី៕
