ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រជុំពិភាក្សាកិច្ចសន្យា រវាងក្រុមហ៊ុន ស៊ីនទ្រី ជាមួយ តំណាងរដ្ឋបាល ក្រុងកំពង់ចាម មុនពេលចុះហត្ថលេខា

ដោយ សហការី

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា នៃកិច្ចសន្យា រវាង តំណាងក្រុមហ៊ុន ស៊ីនទ្រី និងតំណាង រដ្ឋបាលក្រុងកំពង់ចាម មុនពេលចុះហត្ថលេខា ធ្វើអាជីវកម្ម សម្អាត ប្រមូលសំរាម និងដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យលើកិច្ចសន្យា រវាង រដ្ឋបាលក្រុងកំពង់ចាម ជាមួយ ក្រុមហ៊ុន ស៊ិនទ្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា ប្រមូលសំរាម ក្នុងក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានបន្តថា កិច្ចការប្រមូលសំរាម ក្នុងក្រុងកំពង់ចាម គឺធ្វើឡើង ដើម្បីលើកកម្ពស់សេវាអនាម័យ និងសោភ័ណភាពក្រុងកំពង់ចាម ដើម្បីធានាឲ្យការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ឲ្យកាន់តែមានភាព ប្រសើរឡើងថែមទៀត ៕

To Top