ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើការ ងារអភិវឌ្ឍន៍ជនបទ

រូបភាព៖ ក្រសួងអភិវឌ្ឍ ន៍ជនបទ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការលើការ ងារអភិវឌ្ឍន៍ជនបទ។

លោកឯកអគ្គរាជទូតជប៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូនាពេលកន្លងមករបស់ក្រសួង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងនីត្តិកាលទី៦ និងបន្តកិច្ចសហការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាឲ្យមានភាពកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានប្ដេជ្ញានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង រវាងប្រទេសទាំងពីរ ជាពិសេសដើម្បីស្វែងយល់ អំពីតម្រូវការរបស់កម្ពុជាក៏ដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ជនបទ ៕

To Top