ភ្នំពេញ ៖ សម្រាប់អាណត្តិទី៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានលោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តី បានបង្កើតក្រុមអ្នកនាំពាក្យថ្មី ដូចទៅនឹងក្រសួងស្ថាប័នរដ្ឋដទៃទៀតផងដែរ ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍គឺក្រសួងនេះ បានបញ្ចេញឈ្មោះអ្នកនាំពាក្យហើយ អមដោយការភ្ជាប់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងថែមទៀតផង ។
ក្រុមអ្នកនាំពាក្យថ្មីនេះ មាន១២រូបដែលមានលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការជាប្រធាន និងសមាជិក១១នាក់ផផ្សេងទៀត ៕


