ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតាំងសមាសភាព អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង សមាសភាពអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើជាប្រធាន ។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់តួនាទីជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អមដោយអនុប្រធាន ៣រូប អនុប្រធានប្រចាំការ ១រូប និងសមាជិកជាច្រើនរូបទៀត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top