ព័ត៌មានជាតិ

រដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើត ក្រសួងអធិការកិច្ច

រូបភាពរដ្ឋសភា

ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ បាននិងកំពុង ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើត ក្រសួងអធិការកិច្ច ដែលច្បាប់នេះ និង សម្រេចប្តូរឈ្មោះ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ចវិញ

ការពិភាក្សា និងអនុម័ត្ត សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាដោយ មានការចូលរួមពីសមាជិករដ្ឋសភា ចំនួនកូរ៉ុម១១០រូប ។

យោងតាមសេចក្តីថ្លែងហេតុ សេចក្តីព្រាង ច្បាប់ស្តីពីការបង្កើត ក្រសួងអធីការកិច្ច បានលើកឡើងថាការបង្កើត ក្រសួងអធិការកិច្ចនេះ ដោយយោងតាមភាពចាំបាច់ របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័ យទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា និង សាវតារ លើវិស័យអធិការកិច្ច ការប្ដូរឈ្មោះ មកក្រសួងអធិការកិច្ច ពិត ជាឆ្លើយតប នឹងកម្មវិ ធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោ ណដំណាក់ កាល់ ទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើកា រលើកកម្ពស់ អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោ យផលសម្រាប់ អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធន មនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រ កួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយ ភាពធន់ ចិភាព បរិយាប័ន្ន និងសង្គមឌីជី ថលជាដើម ។

សេចក្ដីថ្លែងហេតុ បានបញ្ជាក់ថា៖ «ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលយល់ឃើញថា វិស័យអធិការកិច្ចជា មូលដ្ឋានសំខាន់ ក្នុងការចូលរួមលើកកម្ពស់អភិបាល កិច្ចល្អនិង គុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើន ប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល»។

ប្រភពបន្តថាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្ម ឱ្យដឹកនាំនិងគ្រប់គ្រង រាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ វិស័យអធិការកិច្ច ក្រសួង បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងពង្រឹង អភិបាលកិច្ច ដោយបានចុះធ្វើអធិ ការកិច្ចនៅតាមក្រសួង ស្ថាប័ន សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម ដើម្បីធានានូវវប្បធម៌ សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិការវិជ្ជាជីវៈ និងពង្រឹងវិន័យការងារ។
វិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមានភា រកិច្ចត្រឹមតែចូលរួមស្ដាប់សម័យប្រជុំពេញ អង្គនានារបស់រដ្ឋសភា ព្រឹទ្ធសភា ចំណែក ការកិច្ចផ្សេងទៀត ត្រូវបានរាដរដ្ឋាភិបាលកែសម្រួលប្រគល់ជូនស្ថាប័ន នានាតាមភាពចាំបាច់ ដើម្បីប្រមូលភារកិច្ចតាមវិស័យនីមួយៗរបស់ស្ថាប័ន ឱ្យមានភាពរលូន ប្រទាក់ក្រឡា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ។

សូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងអធិការកិច្ច មានចំនួន១០មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីបញ្ចូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិ ៕

To Top