ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នាម៉ោងប្រមាណជាង១ ម៉ោងក្នុងស្រុក បន្ទាប់ពីបានចេញដំណើរពីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
បន្ទាប់ពីអញ្ជើញដល់ សម្តេចធិបតីត្រូវបានទទួលស្វាគមន៍ដោយ លោក ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយលោកស្រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕



