ព័ត៌មានជាតិ

កម្ពុជា-ចិន ប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ​

រូបភាព៖ នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ នៅចំពោះមុខ ការប្រែប្រួលស្ថានការណ៍ និងភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៍។

យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ចាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែក ពីបរទេសចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា។

ភាគីទាំងពីរបញ្ជាក់ពី «ការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយ លើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬប្រជាធិបតេយ្យ។ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៍»៕

To Top