ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ជំហរ ​មិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ

រូបភាព៖នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ នៅចំពោះមុខថ្នាក់ដឹកនាំចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ។

យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវ “គោលនយោបាយចិនមួយ” ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យ មានការជ្រៀតជ្រែកពីបរទេសឡើយ។

កម្ពុជាប្រឆាំងនឹងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួន តាមទម្រង់ណាមួយដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់»។

កម្ពុជាគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top