ព័ត៌មានជាតិ

កម្ពុជា-ចិន ឯកភាព ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា រវាងយុទ្ធសាស្រ្តបញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការ ឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្តបញ្ចកោណនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ដែលមានវិស័យអាទិភាពចំនួន៦។

យោងតាម សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្ររវាងយុទ្ធសាស្ត បញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ដែលមានវិស័យអាទិភាពចំនួន០៦ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន និងសម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។
វិស័យអាទិភាពចំនួន៦នោះ​រួមមាន​៖

ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិ វិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនៈវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជា គំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា នៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមនូវសហគ្រាសចិន ដែលមានសមត្ថភាពក្នុងការបង្កើនការ វិនិយោគនៅកម្ពុជា ខណៈលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេស ទាំងពីរលើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន អគ្គិសនី ថាមពល និងកម្មន្តសាល។ ភាគីចិនគាំទ្រការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា និងរួមគ្នាធ្វើការសិក្សាលើការរៀបចំផែនការបឋម និងការ រចនា ក៏ដូចជាការសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ច ខណៈធ្វើឱ្យប្រសើរឡើងនូវផ្លូវ ថ្នល់ ប្រព្រឹត្តកម្មទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំពារជាច្រើនទៀត ក៏ដូចជាកិច្ចសហ ប្រតិបត្តិការអគ្គិសនី និងបណ្តាញថាមពល។

ពន្លឿនវឌ្ឍនភាពនៃច្រករបៀងមច្ឆា និងអង្ករដោយផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ដី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើន ទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និង អង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម គួរផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការ ផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្ត។

ធ្វើ​ឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងចត្តាឡីស័ករវាងប្រទេសទាំងពីរ។ ស្វែងរកការផ្លាស់ប្តូរព័ត៌មានឆ្លងដែនផងដែរតាមរយៈ “ច្រកចេញចូលតែមួយ ខណៈធ្វើឱ្យស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការចត្តាឡីស័ករុក្ខជាតិ និងសត្វសុវត្ថិភាពម្ហូបអាហារ និងពន្លឿនការ ចរចាលើពិធីសារចត្តាឡីស័កសម្រាប់ការនាំផលិតផលកសិកម្ម និងម្ហូបអាហារទៅចិន។

ផ្តល់ឱ្យគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-ចិន នូវតួនាទី ដឹកនាំពេញលេញ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មដែលផ្ដល់ផល ប្រយោជន៍ទៅវិញទៅមករវាងបណ្តាសហគ្រាសនៃប្រទេសទាំងពីរ។ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិន ខណៈទាញយកឱ្យបានពេញលេញនូវសក្តានុពល នៃពាណិជ្ជកម្មទ្វេភាគី និង ធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅក្នុងប្រទេសចិន តាមរយៈយន្តការ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកទ្វេភាគី ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំ ចេញ-នាំចូលចិន ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ពិព័រណ៍អាស៊ាន-ចិន។ល។ លើកកម្ពស់ការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ព្រមទាំងជំរុញការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ ភាគីកម្ពុជាគាំទ្រតំបន់រដ្ឋបាលពិសេសហុងកុងចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់។

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះ អាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការ ថាមពលបៃតង ដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជំរុញការបង្កើតគម្រោងតំបន់បង្ហាញការ បញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ អនុវត្តកិច្ចសហប្រតិបត្តិក្នុងកិច្ចសន្ទនាគោលនយោបាយ ការស្រាវជ្រាវរួម និង ការកសាងសមត្ថភាព ដោយផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការបំពុល បរិស្ថាន និងសេដ្ឋកិច្ចចរន្ត អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍រួម ដូចជាការ គ្រប់គ្រងធនធានទឹកឱ្យបានគ្រប់ជ្រុងជ្រោយ ការបង្ការគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និង សុវត្ថិភាពទឹកបរិភោគនៅតាមជនបទ។

រក្សាការចូលរួមយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរ រវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហ ប្រតិបត្តិការជាក់ស្ដែង ក្នុងការបណ្តុះបណ្តាល ការធ្វើសមយុទ្ធរួមគ្នា សេវាកម្មវេជ្ជសាស្ត្រ ភស្តុភារកម្ម និងការដោះមីន។ល។ ក៏ដូចជាការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងវេទិកា ពហុភាគី។បន្តធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនគរបាល និងការកសាង សមត្ថភាពទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងការលេងល្បែង ស៊ីសងឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ អនុវត្តកិច្ចសហប្រតិបត្តិការសន្តិសុខលើ គម្រោងនៃខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។

ភាគីចិនបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឈន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។ ភាគី កម្ពុជាសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិន។ភាគីកម្ពុជា បញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្តេជ្ញ ចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។ ភាគីទាំងពីរឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុកនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងរដ្ឋាភិបាលទាំងពីរ ស្របពេលលើក ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ តាមរយៈ ការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ក៏ដូចជាការគាំទ្រគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រឹងប្រែងកសាង ស្ថាប័ន។ បន្តអនុវត្តគម្រោងជំនួយរបស់ចិន ក្នុងការជួសជុលព្រះបរមរាជវាំងនៅអង្គរ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងការការពារ និងការជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃ ទៀត។ គាំទ្រសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសនៃប្រទេសទាំងពីរ ដើម្បីបង្កើនជើងហោះហើរ កម្ពុជា-ចិន ស្របតាមតម្រូវការទីផ្សារ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងការផ្លាស់ប្តូរមន្ត្រី។បន្ដគាំទ្រយុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន។ លើកកម្ពស់ផ្ទះយុវជនសម្រាប់មិត្តភាព កម្ពុជា-ចិន ឱ្យក្លាយជាវេទិកាសម្រាប់ពង្រឹងការផ្លាស់ប្តូរ និងបណ្ដុះបណ្តាលយុវជនរវាងប្រទេស ទាំងពីរ។ ជំរុញការបង្កើតវិទ្យាស្ថានខុងជឺ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការអប់រំ ភាសាចិននៅកម្ពុជា។ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើការអប់រំវិជ្ជាជីវៈ ក្នុងក្របខណ្ឌ នៃសម្ព័ន្ធអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ខណៈលើកកម្ពស់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃស្តង់ដារចុះ ឈ្មោះជំនាញវិជ្ជាជីវៈ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនដល់និស្សិតកម្ពុជា។ឮ

បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា។
ភាគីទាំងពីរគាំទ្រការផ្លាស់ប្តូរ ប្រជាជន-ប្រជាជនគ្រប់ទម្រង់ និងជំរុញគម្រោងកិច្ចសហ ប្រតិបត្តិការ ដើម្បីធ្វើឱ្យស៊ីជម្រៅនៃការផ្លាស់ប្ដូរអរិយធម៌ និងការលើកកម្ពស់ជីវភាពរវាងអង្គការក្រៅ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជន ទាំងពីរ៕

To Top