ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្តេចខិតខំប្រឹងប្រែង ទាក់ម៉ូយទាំងក្នុងនិងក្រៅប្រទេស ។ ម៉ូយដែលសម្តេចសំដៅដល់ គឺក្រុមអ្នកវិនិយោគទាំងបរទេសនិងខ្មែរ។
សម្តេច ហ៊ុន ម៉ាណែត បន្តថា សម្តេចប្រឹងទាក់ម៉ូយ មិនមែនត្រឹមតែក្នុងប្រទេសទេ គឺប្រឹងដល់ក្រៅប្រទេសទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយ នៅចិនជួបក្រុមអ្នកវិនិយោគជាច្រើន ។
ជាមួយគ្នានេះ សម្តេចនឹងធ្វើដំណើរ ទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ ហើយពេលនោះសម្តេចថា គ្រោងនឹងជួបអ្នកវិនិយោគ អាមេរិកផងដែរ។
សម្តេច ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យអភិបាលរាជធានី-ខេត្តខិតខំទាក់ម៉ូយដែរ ៕