ភ្នំពេញ ៖ ក្នុងជំនួបជាមួយកម្មករជាលើកទី៣ ក្រោយចូលកាន់តំណែង នៅព្រឹក១៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាក់កំហិតម្តងទៀត ឲ្យលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ។

ចូលមកដល់កិច្ចចរចាប្រាក់ឈ្នួលលើកទី៥ នាថ្ងៃ១៨ កញ្ញា សម្តេច ហ៊ុន ម៉ាណែត បានរំលឹកពីកិច្ចចរចានេះ ហើយបានប្រាប់លោកហេង សួរ ។

ក្នុងនោះសម្តេចបាននិយាយបែបកំប្លែងថា បើកិច្ចចរចាមិនទាន់ចប់មុនភ្ជុំបិណ្ឌនោះទេ ក្រុមកម្មករនាំគ្នាទៅផ្ទះលោក ហេង សួរទៅ៕
