ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅព្រឹកថៃ្ង ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្ដីការក្រសួង។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ កញ្ញា នេះ បានឱ្យដឹងថា “សូមជម្រាបជូនលោកប្រធានគណបក្សស្ដីទី ជ្រាបថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួង មហាផ្ទៃ ពាក់ព័ន្ធនឹងលិខិត របស់គណបក្សភ្លើងទៀន”៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
