ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលប្រកួតកីឡាអាស៊ីលើក១៩ នារសៀលនេះ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះ សំណាលជាមួយ ប្រតិភូកីឡាកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួត “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានសន្តិភាព នាវេលាម៉ោង ៣រសៀលតទៅ ។

គួរបញ្ជាក់ថា កម្ពុជានឹងបញ្ជូនប្រតិភូ មន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន១៨៩នាក់ លើ១៧ប្រភេទកីឡា ចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ក្នុងនោះមានកីឡាករ-កីឡាការិនីជាង៥០នាក់ កំពុងធ្វើការហ្វឹកហាត់នៅចិន នឹងធ្វើដំណើរទៅទីតាំងប្រកួតតែម្ដង ខណៈកីឡាករ-កីឡាការិនីជាង៦០នាក់ ត្រូវចេញដំណើរពីកម្ពុជា ៕

To Top