ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងដឹក នាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្ត ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

១-របាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើម អនុវត្តដំណាច់ឆ្នាំ២០២៣
២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨
៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ
៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ
៧- បញ្ហាផ្សេងៗ ៕





