ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប)។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាពេលនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ និងបង្ហាញអំពីវឌ្ឍនភាពថ្មី មួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង កំណែទម្រង់វិស័យអប់រំ ព្រមទាំងបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការគាំទ្រវិស័យអប់រំ យុវជន និងកីឡា៕


