ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃ២២ កញ្ញា នេះ បានចេញសេចក្តីជូនដំណឹង សុំឲ្យមន្រ្តី ដែលត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ តួនាទីចាប់ពីប្រធាននាយកដ្ឋាន ហើយចំពោះកងកម្លាំងប្រដាប់អាវុធ ចាប់ពីវរសេនីយ៍ឯកឡើងទៅ ព្រមទាំងមន្រ្តីសាធារណៈ បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំង អំពើពុករលួយឆាប់ៗនេះ៕