ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម ជាមួយលោក Fumio Yamada ប្រធានអង្គការមនុស្សធម៌ជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង ។
លោក កែវ រតនៈ និងលោក ស៊ុយ សែម អតីតរដ្ឋមន្រ្តីក្រសួងរ៉ែ ធ្លាប់បានទៅជួបពិភាក្សាជាមួយលោក Yamadaដោយផ្ទាល់នៅប្រទេសជប៉ុនផងដែរ កាលពីជាង២០ឆ្នាំមុន ប៉ុន្តែថ្ងៃ២៧ កញ្ញា លោករដ្ឋមន្ត្រី មានឱកាសថ្លែងអំណរគុណលោកដែលជន្មាយុ៩៣ឆ្នាំ នៅទីស្តីការក្រសួងរ៉ែ វិញ។
ពាក់ព័ន្ធនឹងមនុស្សធម៌នេះដែរ សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីថវិការដ្ឋគឺសម្តេចតែងតែប្រឹងប្រែងកៀរគរជំនួយពីគ្រប់ទិសទី ដើម្បីជួយដល់ជនពិការក្រោយសង្គ្រាម។
ជាក់ស្តែង បើតាមការឲ្យដឹងពីក្រសួងរ៉ែ គឺលោក Fumio Yamada ជាប្រធានអង្គការមនុស្សធម៌ជប៉ុន បានឆ្លើយតបនិងយល់ស្រប ចំពោះការអំពាវនាវរបស់សម្តេចផងដែរ ៕





