ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើត «គណបក្សជំនាន់ថ្មី» តែត្រូវរៀបចំសញ្ញាសម្គាល់ឡើងវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឱ្យបង្កើត «គណបក្សជំនាន់ថ្មី» សរសេរជាអក្សរកាត់ថា (គ.ជ.ថ) មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល នៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ជម្រាបជូន លោក ប៉ាត មុនី្ន តំណាងស្ថាបនិកគណបក្ស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ស្នើឱ្យតំណាងស្ថាបនិកគណបក្ស ត្រូវរៀបចំនូវសញ្ញាសម្គាល់ របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ ក្នុងបញ្ញត្តិមាត្រា ១១ថ្មី ត្រង់កថា ខណ្ឌទី៣ នៃ ច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់ ។

ទន្ទឹមនេះដែរ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈ ជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មីត្រូវ រៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា ១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ៕

To Top