ភ្នំពេញ ៖ ដោយគោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនរថយន្ត ប្រភេទ Dongfeng ចំនួន ៣០គ្រឿង និងសម្ភារៈសង្រ្គោះមួយចំនួនទៀត ទៅកាន់តំបន់ភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបម្រើការ ឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះជួយអន្តរាគមន៍សង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ឬគ្រោះមហន្តរាយនានា ដែលកើតឡើង ដោយយថាហេតុណាមួយ ៕
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-10-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-21-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-25-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-29-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-34-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-01_05-57-38-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)