ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃ១ កញ្ញា ថា រកឃើញហើយ ក្មេងស្រីឈ្មោះ សូ ដានី ដែលបានបាត់ខ្លួន អំឡុងពេលទៅរៀនគួរចិន នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានត្រឡប់មកដល់ផ្ទះវិញ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៣០ កញ្ញា ឪពុកយុវតីជាសិស្សសាលារូបស្រស់ម្នាក់នេះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីស្វែងរកកូនស្រីខ្លួនឈ្មោះ សូ ដានី ដែលបាត់ខ្លួនពេលទៅរៀនគួរចិន នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕