ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយកម្មករ ជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ នាព្រឹកស្អែក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមឆាណែលតេឡេក្រាមរបស់សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង​ចក្រ កាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន ១។

គួរបញ្ជាក់ថា នេះ គឺជាលើកទី៥ ដែលសម្តេចធិបតី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top