ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានជួយឧបត្ថម្ភគាំពារសុខភាព ជូនលោកស្រី គឹម ឌី បុគ្គលិកអនាម័យ នៅការិយាល័យពិធីការ នៃនាយកដ្ឋានរដ្ឋបាល ដែលមានជំងឺមហារីក តាមគោលការណ៍ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ។

ដោយសារសភាពជំងឺ របស់គាត់កាន់តែធ្ងន់ធ្ងរៗទៅ ហើយមិនមានលទ្ធភាពព្យាបាល ទើបមានការចូលរួមជាសទ្ធាជ្រះថ្លា និងស្ម័គ្រចិត្ត ពីនិយោជិតកម្មករ និងថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ដើម្បីជួយសម្រួល និងដោះស្រាយពីការលំបាក សរុបជាថវិកាចំនួន ១៦,៨៣៨,០០០រៀល ដើម្បីបន្តការព្យាបាលគាត់ ។

ការប្រគល់ថវិកានេះ មានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាល លោកប្រធានលេខាធិការដ្ឋានអគ្គនាយក លោកស្រីនាយកព័ត៌មាន និងសេវាអតិថិជន ព្រមទាំងសហការី នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ៕


