ព័ត៌មានជាតិ

ក្មេងស្រីរូបស្រស់ម្នាក់ទៀតហើយបាត់ខ្លួន ត្រូវឪពុកដាក់ ពាក្យប្តឹងមកសមត្ថកិច្ចជួយរក

ភ្នំពេញ ៖ ក្មេងស្រីរូបស្រស់ម្នាក់អាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ បានបាត់ខ្លួនក្រោយជិះម៉ូតូកងបីឥណ្ឌាចេញពីផ្ទះ ហើយត្រូវបានឪពុកមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ខណ្ឌមានជ័យ ដើម្បីជួយស្វែងរកកូនស្រី។

ក្មេងស្រីបាត់ខ្លួននេះមានឈ្មោះ គឹម វង្សស៊ូ អាយុ១៥ឆ្នាំ តែបាត់ខ្លួនតាំងពីថ្ងៃណានោះ មិនបានបញ្ជាក់ឡើយ។

បើតាមផេកស្នងការរាជធានីភ្នំពេញ ចេញផ្សាយយប់ថ្ងៃ៤ តុលា បានរៀបរាប់ថា “ឪពុកបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ដើម្បីស្វែងរកកូនស្រីឈ្មោះគឹម វង្សស៊ូ អាយុ១៥ឆ្នាំ ដែលបានចេញពីផ្ទះ ដោយជិះកង់បីឥណ្ឌាហើយមិនឃើញត្រឡប់មកផ្ទះវិញនោះទេ”។

ស្នងការក្រុងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បើបានឃើញក្មេងស្រីដូចមានភិនភាគក្នុងរូប ទាក់ទងមកអាណាព្យាបាលលេខទូរស័ព្ទ ០១៦ ២០០ ៩៥៨,០៩៧ ៦៥ ៦៥ ១០៧ ឬទាក់ទងមកកាន់ទីស្នាក់
ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់២ ០៧៧ ២៤ ៥១ ៥១ ។

សូមបញ្ជាក់ថា តាំងពីចុងខែកញ្ញាមក បើតាមការផ្សាយរបស់ស្នងការរាជធានី មានករណីបាត់ក្មេងស្រី៣នាក់ ហើយ រាប់ទាំងក្មេងរូបនេះ ខណៈក្មេងម្នាក់បាត់ខ្លួន នៅសង្កាត់ចោមចៅ២ពេលទៅរៀនគួរចិនដែលឪពុកដាក់ពាក្យប្តឹងដែលនោះបានរកឃើញកាលពីថ្ងៃ ២ តុលា ។

ចំណែកក្មេងស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ បាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី មិនទាន់រកឃើញនៅឡើយទេ៕

To Top