ភ្នំពេញ ៖ ក្នុងអាណត្តិដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាប៉ុន្មានអាណត្តិខាងមុខ សម្តេចបានផ្តាំផ្ញើទៅឪពុក-ម្តាយគ្រប់រូប មិនចាំបាច់វេចបង្វិចរកសាលារដ្ឋទៀតទេ គឺនឹងមានសាលាល្អនៅផ្ទះរបស់ពួកគាត់គ្រប់ភូមិ-ឃុំ-ស្រុក និងសង្កាត់-ខណ្ឌជាដើម ។
សម្តេចថា ត្រូវតែនាំគ្នាពង្រឹង្យសាលារដ្ឋបានល្អទាំងអស់គ្នា ដោយផ្តើមចេញពីនាយកសាលាតែម្តង។
នាឱកាសចូលរួមក្នុងទិវាគ្រូបង្រៀន៥ តុលា សម្តេចធិបតី សម្តេចធិបតីបានបង្ហាញមហិច្ឆតាធ្វើយ៉ាងណាឲ្យសាលារដ្ឋទាំងអស់មានគុណល្អ ដោយស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធចូលរួមជាមួយគ្នា «ចាប់ពីអាណត្តិនេះតទៅសាលារៀនរដ្ឋមិនចាំបាច់មានឲ្យប្រជាពលរដ្ឋយកកូន មានកូនចៅដោយវេចបង្វិចពីស្រុកមួយទៅស្រុកមួយទៅរៀនសាលាមួយទៀតនោះទេ ព្រោះថា សាលារៀនរបស់រដ្ឋទាំងអស់ចាប់ពីថ្នាក់ទី១ដល់ទី ១២ក្លាយជាសាលាល្អដែលអាចទទួលយកបាន”។
សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច តម្រូវឲ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធ សំដៅឲ្យគុណភាពរបស់សាលារដ្ឋនឹងកាន់តែប្រសើរឡើង ដោយសិស្សានុសិស្សនឹងក្លាយជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដ និងរឹងមាំដែលប្រកបដោយចំណេះដឹង ជំនាញ វិន័យ សីលធម៌ ព្រមទាំងឥរិយាបថថ្លៃថ្នូរ “យើងត្រូវពង្រឹងគ្រប់សាលារៀនរដ្ឋទាំងអស់ឲ្យមានភាពខ្លាំង រឹងមាំដើម្បីធ្វើជាមូលដ្ឋានទាំងសមត្ថភាព ទាំងឥរិយាបថ គុណធម៌ សីលធម៌ វិន័យសណ្តាប់ធ្នាប់” ។
សម្តេចធិបតីបន្ថែមថា ការធ្វើការកែទម្រងសាលារៀនរដ្ឋនេះនឹងធ្វើតាមលទ្ធភាពដែលមានជៀសជាងងាកតែរកគេ ដោយសម្តេចបានរៀបចំគណៈកម្មការក្នុងការរៀបចំដែលមានបទពិសោធន៍ក្នុងការរៀបចំសាលាឲ្យល្អ ដើម្បីចុះទៅអប់រំនៅតាមសាលារៀនមួយចំនួន រួចធ្វើការអប់រំបន្តគ្នា៕