វ៉ាស៊ីនតោន៖ លោកKevin McCarthy ដែលមិនត្រូវបានអង្គុយធ្វើជាប្រធានសភាអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រាប់សហសេវិកមកពីគណបក្សសាធារណរដ្ឋថា លោកនឹងមិនឈរឈ្មោះជាប្រធានសភាម្ដងទៀតនោះទេ។
លោក McCarthy បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយសមាជិកសភា GOP យប់ថ្ងៃអង្គារថា “ខ្ញុំនឹងមិនឈរឈ្មោះជាប្រធានម្តងទៀតទេ ខ្ញុំនឹងមានសន្និសីទបក្សសាធារណរដ្ឋ ជ្រើសរើសនរណាម្នាក់ផ្សេងទៀត”
ការលើកឡើងនេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តលើចលនាមិនធ្លាប់មានពីមុន ដើម្បីបណ្តេញលោក McCarthy ចេញពីតំណែង។
លោក McCarthy បានលើកឡើងថា “ខ្ញុំមិនសោកស្តាយ ចំពោះការក្រោកឈរឡើង សម្រាប់ការជ្រើសរើសការគ្រប់គ្រងលើការសោកស្ដាយនោះទេ។ វាជាទំនួលខុសត្រូវរបស់ខ្ញុំ។ វាជាការងាររបស់ខ្ញុំ។ ខ្ញុំមិនសោកស្តាយក្នុងការចរចា។ រដ្ឋាភិបាលរបស់យើង ត្រូវបានរៀបចំឡើង ដើម្បីស្វែងរកការសម្របសម្រួល”។
ការបោះឆ្នោត ២១៦-២១០ បានបញ្ចប់ការថ្លែងសុន្ទរកថារយៈពេល ៩ខែរបស់លោក McCarthy ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលប្រធានសភាម្នាក់ត្រូវបានបោះឆ្នោតឱ្យចេញពីតំណែង នៅពាក់កណ្តាលអាណត្តិ៕
ប្រែសម្រួល ឈូក បូរ៉ា