ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវ ឲ្យអាជីវករ លក់ដូរតាមសាលា គិតគូពីសុខភាពសិស្ស

ភ្នំពេញ ៖ ងាកមកដល់ ចំពោះអាហាររូបត្ថម្ភ ដល់សិស្សសាលានៅទូទាំងប្រទេសវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្រែកអំពាវនាវ ទៅដល់ក្រុមអាជីវករ លក់ដូរនៅតាមបណ្តាសាលារៀន ត្រូវចូលរួមគិតគូរពីអាហារ ណាមានរូបត្ថម្ភដល់សិស្ស ដើម្បីឲ្យពួកគេមានសុខភាពល្អ ជៀសវាងមានជំងឺតម្កាត់នានា ។

ជាមួយគ្នានោះផងដែរ នាយកសាលាក៏ត្រូវគិតគូដែរ កុំព្រងើយកន្តើយ ព្រោះកាលណាមានសុខភាពល្អហើយ នឹងធ្វើឲ្យសិស្សមានពេលវេលា គ្រប់គ្រាន់រៀនសូត្រ ។

សម្តេចបន្តថា “អ្នកលក់ដូរតាមសាលាគិតមើលផង ដើម្បីសុខភាពល្អសិស្ស អាហារណាមានជាតិខ្លាញ់ ឬផ្អែម ក៏ត្រូវគិត”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top