ព័ត៌មានជាតិ

អស្ចារ្យណាស់! ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប ក្លាយជាទីតាំងថត ភាពយន្តហូលីវូដ

ភ្នំពេញ៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួន ក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងសម្រាប់ថតភាពយន្តខ្នាតវែង មានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។ នេះបើយោងតាមក្រសួងវប្បធម៍និងវិចិត្រសិល្បៈ។

ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។

ភាពយន្តនេះ មានការចូលរួមសម្តែង ពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។

សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមថ្ងៃទី០៥ ខែតុលា ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top