ព័ត៌មានជាតិ

និស្សិត​ ចាន់ ឧត្តម ដែលបាត់បង់ជីវិត នៅអ៊ីស្រាអែល​ ជាមនុស្សឆ្នើម និងឧស្សាហ៍ព្យាយាម

ភ្នំពេញ៖ និស្សិត​ ចាន់​ ឧត្តម​ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ ដែលទទួលមរណភាព ក្នុងការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល​ និងក្រុមហាម៉ាស់​ ត្រូវបានលោក Evan Penn ចាត់ទុកជាកុមារកម្ពុជាដ៏ឆ្នើមម្នាក់ តាមរយៈការអប់រំ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងថ្នាក់។

យោងតាមសំណេរ សម្តែងនូវក្តីទុក្ខសោកសង្រេងព្រមជាមួយក្តីអាណិតអាសូរចំពោះការបាត់បង់ និស្សិតខ្មែរខាងលើនេះ លោក Evan Penn បានបញ្ជាក់ថា”អស់រយៈពេលប្រាំបីឆ្នាំមកនេះ ពួកយើងបានជួយកុមារកម្ពុជាដ៏ឆ្នើមម្នាក់ឈ្មោះ ឧត្តម តាមរយៈការអប់រំរបស់គាត់។ គាត់ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេក្នុងថ្នាក់របស់គាត់។ ឪពុកចុងរបស់ខ្ញុំ (Issy) បានសន្យាថានឹងបញ្ជូនគាត់ទៅប្រទេសអ៊ីស្រាអែល ដើម្បីសិក្សាផ្នែកពេទ្យសត្វ នៅពេលដែលគាត់បានបញ្ចប់ការសិក្សា ដើម្បីគាត់អាចរៀនអំពីប្រទេសអ៊ីស្រាអែល និងនាំយកចំណេះដឹងសំខាន់ៗមកកម្ពុជាវិញ ដើម្បីជួយប្រជាជន របស់គាត់។ យើងក៏បានជោគជ័យ បញ្ជូនគាត់ទៅអ៉ីស្រាអែល ហើយទើបតែពីរសប្តាហ៍មុនគាត់បានមកដល់ kibbutz ក្បែរព្រំដែន Gaza ដើម្បីចាប់ផ្តើមការសិក្សារបស់គាត់។ កាល​ពី​យប់​មិញ ជីវិត​របស់​គាត់​ត្រូវ​បាន​គេ​បាត់បង់ដោយ​ភេវរក ហាម៉ាស។ ឧត្តម គឺ​មិន​ដែលធ្វើ​បាប​អ្នក​ណា​ម្នាក់ គាត់​មិន​មែន​ជា​ Jewish ឬ​ជា​ជនជាតិ​អ៊ីស្រាអែល តែគាត់​ជា​ជនរងគ្រោះ​នៃ​ សោកនាដកម្ម ការ​ស្អប់​ខ្ពើម និង​អំពើ​ហិង្សា​ដោយ​គ្មាន​ការ​រើសអើងអ្នកណាជាអ្នកណា។ ដោយសេចក្តីសោកសង្រេងជាអនេក ខ្ញុំសង្ឃឹមថា អ្នកបានចែកឋានទៅកាន់សុគតិភព និងសូមជូនពរក្រុមគ្រួសាររបស់អ្នកមានអាយុយឺនយូរ”៕

ប្រភពhttps://www.facebook.com/1117189045/posts/pfbid04kEYkweRV4bHoYNfiQqes2rRWYGeSB4ne4TYnnHVK4CtEyYEurrxB323Y3deBQLAl/?mibextid=cr9u03

To Top