ព័ត៌មានជាតិ

អភិបាលខេត្តពោធិសាត់ ចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ

ពោធិសាត់: អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត លោកខូយ រីដា នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក និង នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិការទៅចែកជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២៥ និង កងការពារវរះសេនាតូចការពារព្រំដែនលេខ ៥០១ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ នាឱកាសបុណ្យ ភ្ជុំបិណ្ឌ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តពោធិសាត់ក៍បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនឹករលឹក និង គិតគូរពីជីវភាពរស់នៅរបស់កងទ័ព និង កងកម្លាំងនគរបាលដែលឈរជើងនៅតាមបន្ទាត់ព្រំដែនជានិច្ច៕

To Top