ព័ត៌មានជាតិ

លោក សយ សុភាព៖ BRI បានធ្វើឱ្យប្រទេសនានា លើពិភពលោក ចាប់ផ្តើមមានទំនាក់ទំនងគ្នា កាន់តែស្និទ្ធ

" "

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជា ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់ ដែលហៅកាត់ថា «BRI »របស់ចិន បានធ្វើឱ្យប្រទេសនានា លើពិភពលោកចាប់ផ្តើមទំនាក់ទំនងគ្នា កាន់តែស្និទ្ធ។

ស្ថិតក្នុងវេទិកា «ផ្លូវនិងខ្សែក្រវ៉ាត់»លើកទី៣ ដែលបានរៀបចំឡើង នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ក្រោយឃើញ ជនជាតិអាហ្រ្វិក ចាប់ផ្តើមចេះប្រើសំលៀកបំពាក់របស់ចិន ហើយថែមទាំងចេះនិយាយភាសាចិនទៀតផងដែរ។

" "

លោក សយ សុភាព បញ្ជាក់ថា «BRI បានធ្វើឱ្យប្រទេសនានា លើពិភពលោកចាប់ផ្តើមមានទំនាក់ទំនងគ្នា កាន់តែស្និទ្ធ។ ពិសេស ប្រទេសតតីលោក ស្គាល់ការអភិវឌ្ឍន៏ ដ៏ពិតប្រាកដ និងមិនប្រកាន់ពូជសាសន៏ លិទ្ធិឡើយ»។

" "

លោកបន្ថែមថា ប្រតិភូក្នុងវេទិកា បានកោតសរសើរ និងវាយតំលៃខ្ពស់ នូវគោលនយោបាយ ផ្លូវនិង ខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមឡើង ដោយប្រទេសចិន រយៈកាល១០ឆ្នាំមកនេះ ពិតជាបានជួយប្រទេសក្រីក្រ ពិតប្រាកដមែន៕

To Top