ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយចាប់គិតពីថ្ងៃ១៦កញ្ញា ដល់ថ្ងៃ១៩តុលានេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៥៨,៦៥៤គ្រួសារ ស្មើប្រមាណជា២៣៤,៦១៦នាក់ ក្នុងនោះបានជម្លៀសពលរដ្ឋ២,២៥០គ្រួសារ ស្មើនឹង៩,០០០នាក់ ។
ជាមួយគ្នានេះដែរ រាយការណ៍ខាងលើដែលលោក បុត្រ គឹមមុនី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ញើមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានបញ្ជាក់ថា ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ៣២,៣៧៣នាក់ផងដែរ ។
ចំពោះសាលារៀនវិញ ប៉ះពាល់១៧៦សាលា ខណៈវត្តនិងព្រះវិហារ៣៩កន្លែង ស្របពេលប៉ះពាល់ផ្លូវថ្នល់៥៤៩គីឡូម៉ែត្រ ។
សម្រាប់ដំណាំស្រូវ ប៉ះពាល់៥១,៦៤៥ហិកតា ខណៈស្រូវខូចខាត១៩,៦២៥ហិកតា ក្នុងគ្រាដំណាំរួមផ្សំប៉ះពាល់១១,៦០៧ហិកតា៕
