ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧តុលានេះ បាននិងកំពុង ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា លើរបៀបវារៈចំនួន៤ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមរំលឹកថា តាមការគ្រោងទុក កិច្ចប្រជុំនេះ នឹងមានប្រកាស នូវសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ៕
