ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ ជិត២ម៉ឺននាក់​ នៅភ្នំពេញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួប សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត​ ចំនួន​​ ១៨ ០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន៣២ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។

រោងចក្រ សហគ្រាសចំនួន៣២នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២៩ រោងចក្រសេវាប៉ាក់សម្លៀកបំពាក់១ រោងចក្រខារអំបោះ១ និងរោងចក្របោះពុម្ពលើក្រណាត់១​​ ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top