ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថមថវិកា ៣ ០០០ដុល្លារ សម្រាប់ប្រារព្ធពិធីបុណ្យអុំទូក ភូមិព្រៃស្នួល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថមថវិកា ៣ ០០០ដុល្លារ សម្រាប់ប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ លយប្រទីប នៅភូមិព្រៃស្នួល ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

មេភូមិ ប្រធានសហគមន៍ និងប្រជាពលរដ្ឋភូមិព្រៃស្នួល សូមគោរពថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន តែងតែជួយដល់អ្នកភូមិ។

ជាមួយគ្នានេះ អ្នកភូមិព្រៃស្នួល ក៏សូមថ្លែងអំណរគុណដល់ អាជ្ញាធរស្រុក ដែលបានស្ដារប្រឡាយជាសម្បត្តិរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ ។

ក្រុមហ៊ុនទឹកសុទ្ធវីតាល់និងមីជាតិ នឹង ឧបត្ថម្ភទឹកសុទ្ធ ព្រមទាំងមីជាតិផងដែរ។

ក្រៅពីសម្ដេចតេជោ ហ៊ុន សែន ក៏នៅមានការចូលរួមពីសប្បុរសជន មួយចំនួន មានដូចខាងក្រោម៖
លោកបណ្ឌិត ហ៊ាង ឬទ្ធី នឹងឧបត្ថម្ភ ១លានរៀល
លោក សយ សុភា ទីប្រឹក្សាក្រសួងព័ត៌មាន និងភរិយា ៤០០ ០០០រៀល
លោក សយ វិចិត្រ និងភរិយា ៤០០ ០០០រៀល។

គួសបញ្ជាក់ថា នាពេលរាត្រី ក៏មានការបាញ់កាំជ្រួញ និងប្រគុំតន្រ្តីផងដែរ ដែលមានទីតាំង នៅប្រឡាយស្ដារព្រៃស្នួល ស្ថិតក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕

To Top