ភ្នំពេញ៖ ស្ថិតក្នុងការដំណាក់កាលសាកល្បង ជីធម្មជាតិ គោកនិងទឹក ដែលផលិត ដោយស្នាដៃកូនខ្មែរ នឹងជួយដល់កសិករ ក្នុងការកែប្រែដី ឱ្យល្អប្រសើរឡើងវិញ ដោយប្រើវត្ថុធាតុដើមពីធម្មជាតិ ជុំវិញខ្លួន។
តាមរយៈគណនីហ្វេសប៊ុក លោក សយ សុភាព បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយនិងរំភើបអិតឧបមា ក្រោយការសាកល្បងផលិតជីធម្មជាតិ គោកនិងទឹក បានសម្រេច ដោយចំណាយពេល៩០ថ្ងៃ។
ក្នុងឱកាសនោះ លោក សយ សុភាព បានថ្លែងអំណរគុណ ដល់អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេសខ្មែរ ដែលបានរួមគ្នាបង្កើតស្នាដៃ និងផលិតផល ដែលមិនពឹងបរទេសទាំងស្រុង ហើយវត្ថុធាតុដើម នៅជុំវិញខ្លួន ព្រមទាំងចូលរួមចំណែកថែរក្សាបរិស្ថាន កាត់បន្ថយការបំពុលបរិស្ថាន។
លោក សយ សុភាព ក៏បានបង្ហើបឱ្យដឹងផងដែរថា នឹងទទួលយកការហាត់រៀនសូត្រ ចុះកម្មសិក្សារបស់ប្អូនៗ ដែលចង់ចេះ ចង់បានជំនាញបំនិនជីវិត ទៅថ្ងៃអនាគត ផងដែរ។
លោក សយ សុភាព អះអាងថា ផលិតផលជីធម្មជាតិ គោកនិងទឹកនេះ ទៅថ្ងៃអនាគតនឹងជួយកសិករ តាមរយៈតម្លៃថោក មានគុណភាពនិងកែប្រែដី ឱ្យល្អប្រសើរឡើងវិញ ៕