ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យពោធិ៍សាត់ និង វិទ្យាល័យហ៊ុន សែន ទាចំរ៉ាត់ចំនួន ៦៦០ នាក់ដែលត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិឆ្នាំ ២០២៣ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅថ្ងៃទី ៦ និង ថ្ងៃទី ៧ ខែ វិច្ឆិកាខាងមុខនេះ ក្នួយៗនិងចូលរួមប្រឡងយកសញ្ញាប័ត្រទុតិយភូមិ។ ក្នុងនាមអភិបាលខេត្ត លោកសូមជូនពរអោយក្មួយៗ ទាំងអស់ប្រឡងជាប់សញ្ញាប័ត្រអោយបានគ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា
របស់ក្មួយៗទៅថ្ងៃអនាគត់។
លោកអភិបាលខេត្តក៍បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាប់ផ្តើមដំបូងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពអប់រំ ការបណ្តុះបណ្តាលជំនាញ និង លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ដែលទាំងនេះមាននៅក្នុងគន្លឹះជាអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
ជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំ២០២៣នាពេលខាងមុខ លោកអភិបាលខេត្ត បានឧត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀល ផងដែរ៕
ដោយះសហការី


