ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដតហូតសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០គីឡូក្រាម ។
ក្រោយពីបានរកឃើញមន្រ្តីជំនាញ បានធ្វើការដកហូតយកម្ទេចចោលភ្លាមៗ នៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។
ចំណែកម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួន មកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី ៕