ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញសំណេះសំណាល កម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ

រូបភាព៖ DAP News/ ម៉ៅ ដារ៉ាត់

កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាននិងកំពុងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩ ដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួរបញ្ជាក់ថានេះ គឺជាលើកទី៨ ដែលសម្តេចធិបតីបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top