ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា ក្នុងដំណើរការឆែកឆេរដ៏តឹងតែងទៅលើបេក្ខជនប្រឡងបាក់ឌុបនាថ្ងៃទី២នេះ ដោយបានរកឃើញនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ នៅជាប់ខ្លួនរបស់បេក្ខជន ។

ជាមួយគ្នានេះ ក្រសួងអប់រំបន្ត អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ ឲ្យធ្លាក់ជាស្វ័យប្រវត្តិ ៕



