ព័ត៌មានជាតិ

វីតាល់ ឧបត្ថម្ភដល់ការបំពាក់ស្លាក សញ្ញាប្រាប់ទិស នៅសហគមន៍តាំងយូរ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ព្រះវិហារ ៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើម ឱ្យមានការរៀបចំ បំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិ​ បេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា “គំនិតផ្តួចផ្តើម នៃការបំពាក់ស្លាកសញ្ញា និងទិសដៅទេសចរណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រ ដល់វិស័យទេសចរណ៍ ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និងរយៈចំងាយនៃការធ្វើដំណើរឡើង ទៅកាន់តំបន់ធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតប នៃតម្រូវការជាក់ស្តែង របស់សហគមន៍”។

លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំ បំពាក់ស្លាក សញ្ញាប្រាប់ទិសដៅ ជាច្រើន សន្លឹកនៅសហគមន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់ បានស្លាកសញ្ញា ដែលមានការរចនាប្រកប ដោយសោភ័ណភាព និងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ ដល់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ ក្នុងការអញ្ជើញមកកម្សាន្ត នៅសហគមន៍យើងខ្ញុំ” ។

ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រ ដល់ដំណើរការរៀបចំ ចំណតឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវពីជើងភ្នំឡើង ដល់ចំណតចុងក្រោយ នៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោកស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ ដំណាក់កាល បន្សុទ្ធដោយប្រើប្រាស់ ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើប ពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើស ដ៏ស័ក្តិសមបំផុត សម្រាប់គ្រប់កាលៈទេសៈ ៕

To Top