ភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រីជាង២០នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន នៅចំណុចហាងខារ៉ាអូខេ យីហោ ស៊ីនហាយ ដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមសុ្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រា្កបនេះ បានដកហូតវត្ថុតាងរួមមាន ៖ សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ។
កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន២១នាក់ (ស្រី៦នាក់) ជនជាតិខ្មែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕