ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! មានជនខិលខូច បង្កើតតេឡេក្រាមក្លែងក្លាយ បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩ វិច្ឆិកានេះ បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នខ្ពស់ ចំពោះជនខិលខូចដែលបានលួចតេឡេក្រាមអ្នកដទៃ និងបង្កើតតេឡេក្រាមដាក់ឈ្មោះអ្នកដទៃ យកមកបន្លំបោកប្រាស់។

ជាក់ស្ដែងកាលពីថ្មីៗនេះក៏មាន ជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) បន្លំធ្វើជាសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា “Samdech Hun Sen of Cambodia“។

" "

ប្រសិនបើមិនបានចាប់អារម្មណ៍ទេនោះ គឺមើលភា្លមដូចនឹងឈ្មោះ Channel ផ្លូវការរបស់សម្ដេចតេជោ។ ហើយបើមានអ្វីចម្លែកដែលមិន គួរអោយជឿ សូមពិនិត្យ ពិចារណា ហើយផ្ញើសារមកកាន់ https://t.me/hunsenchat ភ្លាម។

" "

សូមបញ្ជាក់ថា Channel Telegram ផ្លូវការរបស់សម្ដេចតេជោ គឺមានតែ១ដែលមាន “verify tick” ពណ៌ខៀវ នៅពីក្រោយឈ្មោះ “Samdech Hun Sen of Cambodia” និង មាន Subscribers ចំនួនជាង ១លាននាក់ និងមានតំណ(Link) ខាងក្រោម៖ Telegram Channel : https://t.me/spmhunsen និងTelegram Group Chat : https://t.me/hunsenchat

To Top