ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងធ្វើការអត្ថាធិប្បាយពិសេសពាក់ព័ន្ធទៅនឹងការវិវត្តន៍ស្ថានការណ៍នយោបាយ ចុងក្រោយនៅក្នុងប្រទេសកម្ពុជា។
ការធ្វើអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានដោះអាវគណបក្សភ្លើងទៀន ឈានទៅចាប់ផ្ដើមជីវភាពនយោបាយ ជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតថ្មី ក្នុងនោះរួមមានទាំង លោក រ៉ុង ឈុន ដែលអ្នកនយោបាយគ្រប់រូបស្គាល់ ថាជាមនុស្សស្និទ្ធ ជាមួយមេឧទ្ទាម សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស៕
