ព័ត៌មានជាតិ

ព្រះមហាក្សត្រ នឹងស្តេចយាងចូលរួម សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅប៉ារីស

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ នឹងស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។

ក្នុងឱកាសអវត្តមានព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលថ្វាយជំនួសព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា។ នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រនាថ្ងៃ១០ វិច្ឆិកា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top