ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និង ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដង្ហែរកឋិនសាមគ្គី ចូលវត្តបុទុមរតនៈដីដុះ

កំពង់ចាម ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយោ អ៊ុន ចាន់ដា  ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គី ចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បន្ទាប់ពីបានប្រារព្ធពិធីតាមបែប ព្រះពុទ្ធសាសនារួច អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍សំណេះសំណាលទៅកាន់ពុទ្ធបរិស័ទ នៅក្នងអង្គកឋិនទាននោះ ថា ការរៀបចំដង្ហែរកឋិនសាមគ្គី មកកាន់វត្តរតនៈដីដុះ នាឱកាសនេះ មានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួម បានគៀងគរប្រមូលបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ មានទំហំធំ លក្ខណៈស្តង់ដារ មានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា ៦០ ម៉ឺនដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រហែលជា ៦ ឆ្នាំ ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងមួយឆ្នាំត្រូវប្រើថវិកាអស់ ១០ ម៉ឺនដុល្លារអាមេរិក ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ឧបដ្ឋានសាលា ដែលត្រូវសាងសង់នាពេលនេះ គឺសម្រាប់ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ជួបជុំគ្នាធ្វើបុណ្យ ដាក់ទានប្រកបដោយផាសុខភាព និងជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកសិក្សាស្រាវជ្រាវ និងទស្សនាផងដែរ ។

លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ប្រការដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងប្រជាពុទ្ធបរិស័ទដែលបានចូលរួមមកធ្វើពិធីបុណ្យកឋិនសាមគ្គីនាពេលនេះ គឺប្រកបដោយទឹកមុខសប្បាយរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា ទៅលើព្រះពុទ្ធសាសនា និងនាំមកនូវការរីកចម្រើនរុងរឿង ទៅមុខជានិរន្តរ៍ ស្របពេលជាមួយប្រទេសជាតិយើង មានសុខសន្តិភាព ពោលគឺ សុខសន្តិភាពមានដល់ពេលណា ការជួបជុំ ការសប្បាយរីករាយ និងការអភិវឌ្ឍ ក៏មានដល់ពេលនោះដែរ ៕

To Top