ភ្នំពេញ ៖ តបតាមសំណើរបស់វិស័យឯកជនឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យមានការបញ្ចុះតម្លៃលើវិស័យដឹកជញ្ជូន និងបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគឺមិនអាចធ្វើតាមសំណើរបានទេ ។
ដោយក្នុងវេទិកាជួបជាមួយវិស័យឯកជន នាព្រឹកថ្ងៃ១៣ វិច្ឆិកានេះ សម្តេចបានគូសបញ្ជាក់ត្រឡប់ទៅវិញថា គឺមិនអាចបញ្ចុះតម្លៃលើវិស័យការដឹកជញ្ជូនបានទេ ព្រោះបានបញ្ចុះតាំងពី២ឆ្នាំមុនមកម្ល៉េះ ហើយចំណែកសំណើការបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះទេក៏មិនអាចធ្វើបានដែរ ព្រោះខុសគោលការណ៍ទៅនឹងសមាគមហិរញ្ញវត្ថុ ដូច្នេះគឺមានតែវិស័យឯកជនដូចគ្នា មានតែជួបចរចាដោយផ្ទាល់ជាមួយគ្នាទៅ ៕