ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នឹងអញ្ជើញសម្ពោធស្ពាន ខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍ កោះនរា-កោះពេជ្រនៅព្រឹកស្អែក

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ។

ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយ ដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅប៉ែកខាងកើត នៃរាជធានីភ្នំពេញជាង ២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រ ខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ​ ព្រមទាំងកាត់បន្ថយការ កកស្ទះចរាចរណ៍ នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សមិទ្ធផលថ្មី​ដ៏សំខាន់មួយនេះ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ ” មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលនឹងជួយកាត់បន្ថយ ចំណាយលើឥន្ធនៈដោយសារការកកស្ទះ និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ដើម្បីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ៕

To Top