ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ស្តីពី ពិភពលោកមួយគ្មានមីន

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែល គ្មានមីននៅចុងឆ្នាំ២០២៤ខាងមុខនេះ ដោយមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម ហើយក៏មកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ។

លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័តមាន នាព្រឹកថ្ងៃ១៦ វិច្ឆិកាថា កិច្ចប្រ ជុំកំពូលស្តីពីពិភពលោកមួយដែលគ្មានមីននៅខេត្តសៀមរាប នឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានតំណាងបណ្តាប្រទេសជិត២០០នឹងចូលរួម។ ការមកចូលរួមនេះនឹងធ្វើឲ្យប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជានឹងមានភាពល្បីរន្ទឺថែមទៀត។

ទេសរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវាដែលជាង១០០ប្រទេសជាសមាជិក។ អនុសញ្ញាអូតាវានេះដែរ បាននិយាយពីការឃាត់ ការប្រើ ប្រាស់ ផ្ទេរ និងការស្តុកទុកនៃគ្រាប់មីនប្រឆាំងមនុស្សត្រូវបានប្រើប្រាស់ដែលចំណុចនេះបានផ្តល់ផលលំបាក ការបែកបាក់គ្រួសារនៅប្រទេសក្នុងពិភពលោក។ ចំណែកដី ស្រែចម្ការវិញ បានធ្វើឲ្យពួកគាត់មិនអាចធ្វើការបង្កបង្កើនផងបាន។

ទេសរដ្ឋមន្ត្រីបញ្ជាក់ថា «អីចឹងសិក្ខាលានេះដើម្បីបញ្ចប់នៃការឈឺចាប់ និងការរងគ្រោះរបស់ពិភពលោកដោយការប្រើប្រាស់អាវុធ»។

ជាមួយគ្នាដែរលោកក៏បានលើកឡើងពីមូលហេតុដែលកម្ពុជាបានធ្វើជាប្រធាននៃអនុសញ្ញាអូតាវានេះដោយសារកត្តាជាច្រើន និងជាពិសេសនោះកម្ពុជាបានចាក់ ផុតពីសង្គ្រាម និងជាប្រទេសមានសន្តិភាព។ លោកបានបន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលទទួលបានជោគជ័យយ៉ាងធេងក្នុងការលុបបំបាត់សង្គ្រាម៕

To Top